FOX News : Health

30 December, 2021

ស្វាអង្កត់ – Stump-tailed macaques

 MoE

ថ្ងៃ ចន្ទ, 27 ធ្នូ, 2021 


 

ស្វាអង្កត់ប្រភេទសត្វពានរងាយរងគ្រោះលើពិភពលោក កម្ពុជាមានចំនួន ៥៦ក្រុម នៅឆ្នាំ២០២០។  ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រ ហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះលើពិភពលោក។ មិនមានទិន្នន័យច្បាស់លាស់ពីចំនួន នៃសត្វស្វាអង្កត់នៅលើពិភពលោកនោះទេ តែសម្រាប់ប្រទេសកម្ពុជា ត្រូវបានគេសិក្សាដឹងថាមានវត្តមានចំនួន៥៦ក្រុម ដែលក្នុងក្រុមនីមួយៗអាចមានសត្វស្វាអង្កត់ ៥០ ទៅ៦០ ក្បាល។

ស្វាអង្កត់មានវត្តមានតិចតួចនៅខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានវត្តមានផងដែរនៅភាគឦសាននៃប្រទេសឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន និងភាគខាងជើងនៃប្រទេសថៃ និងឥណ្ឌូចិន។

ស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទ ទាស់តែមានមាធធំជាងស្វាត្រោសបន្តិច និងមានមុខពណ៌ក្រហម។ វាមានទម្ងន់ជាមធ្យមចាប់ពី ៨-១២ គីឡូក្រាម។ ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅជាក្រហមព្រឿងៗ ដែលអាស្រ័យទៅតាមអាយុ និងទីកន្លែងរស់នៅ។ ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ ស្បែកមុខមានពណ៌ក្រហមត្នោត ហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្ដៅ និងនៅរដូវបន្តពូជ។ នៅពេលចាស់ទៅ ផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ ផ្ទៃមុខមានរោមស្ដើង ថ្ងាសទំពែកលយទៅមុខរាងចោត។ ផ្នែកត្រគាក កន្ទុយមានរោមខ្លីហើយស្ដើង និងមានប្រវែងតិចជាង ១០% នៃប្រវែងពីក្បាលដល់ដងខ្លួន។

For stump-tailed macaque, the ministry recorded 56 remaining groups of this globally endangered species in Cambodia in 2020, each of which has between 50 and 60 members. The species is registered in the IUCN Red List as vulnerable.

There is a small number of stump-tailed macaque to the west of the Mekong River and a moderate amount of them live to the east of the rivers in Cambodia. They are also found in northeastern India, southern China, northern Thailand and some parts of Indochina.

The stump-tailed macaque looks similar to the northern pig-tailed macaque. The only difference is that the stump-tailed macaque has a bright pink or red face and is bigger than the pig-tailed macaques. It normally weighs between 8-12 kg. Stump-tailed macaques have bright pink or red faces which darken to brown or nearly black as they age and are exposed to sunlight. The whiskers under the chin may form a rather well-developed beard in mature males. They are covered with long, shaggy fur, but their short tails and faces are hairless and they go bald with age. The pelvic part of the tail is short and thin, and less than 10% of the length from head to body.

Read full article: https://www.moe.gov.kh/index/36853

 

 

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde