MoE
ថ្ងៃ អង្គារ, 28 ធ្នូ, 2021
អកត្រីក្បាលប្រផេះប្រភេទបក្សីជិតទទួលរងការគំរាមកំហែងមានចន្លោះពី១ម៉ឺនទៅ១០ម៉ឺនក្បាលលើពិភពលោក។
អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និងឈ្មោះវិទ្យាសាស្រ្តហៅថា Ichthyophaga icthyaetus។ អកត្រីក្បាលប្រផេះ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ចុះក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅ ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហបូរី ប៊្រុយណេ ឥណ្ឌូនេស៊ី និងកម្ពុជាយើង។
វាមានប្រវែងខ្លួន ៦៩-៧៤ស.ម មាឌធំ កវែងជាងអកដទៃ ក្បាលប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។
The number of grey-headed fish eagles, a Near Threatened species, is between 10,000 to 100,000 globally.
Grey-headed fish eagle is the English name while the scientific name is Ichthyophaga icthyaetus. This species is listed as Near Threatened on the IUCN Red List and is present in India, Nepal, Sri Lanka, Bangladesh, Myanmar, Philippines, Thailand, Laos, Vietnam, Malaysia, Singapore, Brunei, Indonesia and Cambodia.
Its body length is 69-74 cm long and large in size; neck is longer than other fish eagles; gray head, dark brown wing with black tip; belly and tail are white, dark brown torso, and black color at lower part of the wings.
Read full article: https://www.moe.gov.kh/index/36861
No comments:
Post a Comment