The World Bank
Oct 2020
ភាពកន្ត្រាក់សេដ្ឋកិច្ចបង្កដោយជំងឺកូវីដ-១៩ មិនគ្រាន់តែទុកមនុស្សឱ្យនៅក្រទេ តែថែមទាំងបង្កើតវណ្ណៈ «អ្នកក្រីក្រថ្មី» មួយទៀតផងដែរ។ ចំនួនប្រជាជនរស់ក្នុងភាពក្រីក្រនៅក្នុងតំបន់នេះត្រូវបានរំពឹងថានឹងកើនឡើង ៣៨លាននាក់ថែមទៀត ក្នុងឆ្នាំ២០២០ – ក្នុងនោះមាន ៣៣លាននាក់ដែលប្រុងនឹងចាកផុតពីភាពក្រីក្រទៅហើយបើកុំតែមានការផ្ទុះជំងឺនេះ និង ៥លាននាក់ផ្សេងទៀតដែលធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រវិញដោយសារវិបត្តិកូវីដ-១៩ នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ (2011 PPP)។
ផលប៉ះទង្គិចរបស់ការរាលដាលជំងឺនេះទៅលើការងារនិងលទ្ធភាពរកចំណូល មានវិសាលភាពធំធេងនិងសាយភាយគ្រប់ទីកន្លែង។ រវាងខែមេសានិងខែឧសភាឆ្នាំ២០២០ សកម្មភាពលក់របស់ក្រុមហ៊ុននៅតាមប្រទេសមួយចំនួនក្នុងតំបន់ មានកម្រិត ៣៨ ទៅ ៥៨ភាគរយទាបជាងកម្រិតនៃការលក់ក្នុងចន្លោះពេលដូចគ្នាកាលពីមួយឆ្នាំមុន។ ក្រុមហ៊ុនធំៗហាក់ដូចជារើបសកម្មភាពបានលឿនជាងសហគ្រាសធុនតូចនិងមធ្យម ដែលតែងងាយរងគ្រោះដោយសារវិបត្តិហើយថែមទាំងខ្វះសមត្ថភាពបន្ស៊ាំខ្លួនទៅតាមបច្ចេកវិទ្យាឌីជីថលទៀត។ ទាំងនិយោជិតមានប្រាក់កម្រៃនិងអ្នកដែលធ្វើការនៅតាមអាជីវកម្មជាលក្ខណៈគ្រួសារ សុទ្ធតែមានការធ្លាក់ចុះចំណូលច្រើនគួរឱ្យកត់សម្គាល់។
;
បណ្តារដ្ឋាភិបាលនៅក្នុងតំបន់នេះបានសន្យាឧបត្ថម្ភទុនជាមធ្យមជិត ៥ភាគរយនៃផ.ស.ស ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាល ជួយក្រុមគ្រួសារដោះស្រាយបញ្ហាស្បៀង និងជួយក្រុមហ៊ុនឱ្យរួចផុតពីការក្ស័យធន។ ទោះបីជាយ៉ាងនេះក្តី ប្រទេសមួយចំនួននៅជួបការលំបាកក្នុងការពង្រីកកម្មវិធីគាំពារសង្គមរបស់ខ្លួនដែលមានលក្ខណៈតូចចង្អៀត ដែលពីមុនមកគេធ្លាប់តែចំណាយទៅលើមិនដល់ ១ភាគរយ នៃផ.ស.ស ផង។ ថ្វីដ្បិតតែមានការបង្កើតការចំណាយក៏ដោយ ក៏របាយការណ៍នេះបានរកឃើញថា នៅតាមប្រទេសខ្លះ ជំនួយនេះបានទៅដល់មិនបានមួយភាគបួនផងនៃចំនួនគ្រួសារដែលចំណូលធ្លាក់ចុះពី ១០ទៅ២០ភាគរយ ក្នុងចំណោមក្រុមហ៊ុនដែលរាយការណ៍ឱ្យដឹងថាបានទទួលជំនួយចាប់តាំងពីពេលជំងឺនេះចាប់ផ្តើមផ្ទុះរាលដាលមកម្ល៉េះ។
In full: https://www.worldbank.org/km/region/eap/publication/east-asia-pacific-economic-update
No comments:
Post a Comment