FOX News : Health

26 October, 2020

អបអរសាទរ​ទីក្រុង​សៀមរាប ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ ២០២១-២០២២

 BTV, 22 Oct 2020


 

សៀមរាប ៖ ​ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ​ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ ​រដ្ឋមន្ត្រី​អាស៊ាន​ ទទួលបន្ទុក​វប្បធម៌​ និង​សិល្បៈ​។ ​ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ២០២១២០២២ ​គឺ​ដោយសារ​ទីក្រុង​សៀមរាប ​គឺជា​អតីត​រាជធានី​ នៃ​ចក្រភព​ខ្មែរ ​សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី ​និង​អរូបី ​និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ​ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​។ 

ចាប់ពី​ឆ្នាំ​២០០៨​ មក ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួលបន្ទុក​វប្បធម៌ ​និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ​ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ 

ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន ​គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន​ និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ ដែល​ជា​សមាជិក​អាស៊ាន​។ ​ការជ្រើសរើស​នេះ ​មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។ 

ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លងមក​រួមមាន​

ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ ២០១១

ទីក្រុង Singapore នៃ​ប្រទេស សិង្ហបុរី ចាប់ពី​ឆ្នាំ ២០១២២០១៣

ទីក្រុង Hue ​នៃ​ប្រទេស​វៀតណាម​ ចាប់ពី​ឆ្នាំ ២០១៤២០១៥

ទីក្រុង Bandar Seri Begawan ​នៃ​ប្រទេស​ប្រ៊ុយណេ​ ចាប់​ឆ្នាំ ២០១៦២០១៧

ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨២០២០ ៕

In full: http://btv.com.kh/?p=99648&fbclid=IwAR1ffdMz71urkYGGp59GeugliGfU3NH2yyg7HzgKvSVVMh-yhOGoYPirk0M

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde