By RFI
Nov. 4, 2019
Read full article
Nov. 4, 2019
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
នៅតែបង្ហាញពីការសោកស្តាយរបស់ខ្លួន
ដែលមិនអាចទប់ស្កាត់ដំណើរឆ្ពោះទៅមុខរបស់រដ្ឋសភាក្នុងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម
លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥
និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជានិងវៀតណាម
ដែលរដ្ឋសភាបានអនុម័តនៅព្រឹកថ្ងៃចន្ទនេះ។ ជាមួយគ្នានេះ
ក៏មានគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត មិនជំទាស់ដែរ
តែត្រូវមានការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ
ប្រសិនបើការសម្រេចនេះ មានបញ្ហាទៅថ្ងៃក្រោយ។
ភ្លាមៗបន្ទាប់ពីរដ្ឋសភាជាតិ
បានអនុម័តដោយសម្លេងគាំទ្រពីសមាជិកសភាវត្តមានចំនួន១១០ទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម
លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥
និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងវៀតណាម
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្តែងការសោកស្តាយ
ដែលរដ្ឋសភាបានប្រញ៉ាប់ប្រញ៉ាល់ផ្តល់សច្ចាប័នយ៉ាងរួសរាន់ដល់សន្ធិសញ្ញានេះ។Read full article
No comments:
Post a Comment