FOX News : Health

05 November, 2019

ក្រសួង​បរិស្ថាន​រៀប​ចំ​ច្បាប់​លុប​បំបាត់​ការ​ប្រើប្រាស់​ទុយោជ័រ ដោយ​ជំរុញ​ពលរដ្ឋ​ឱ្យងាក​ទៅ​រក​ប្រភព​ធម្មជាតិ​

By VOD
Nov. 4, 2019

ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ​អនុក្រឹត្យ​លុប​បំបាត់​ការ​ប្រើប្រាស់​ទុយោជ័រ ជា​ពិសេស​សំដៅ​លើផ្លាស្ទិកដែល​ប្រើប្រាស់​តែ​ម្ដង​រួច​ហើយ​បោះចោល ដើម្បី​ពង្រឹង​អនាម័យ​ និង​បរិស្ថាន​នៅ​កម្ពុជា។
អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន នេត្រ ភ័ក្ត្រា មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុងពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​​ឆ្នាំ​២០១៩​ នៅព្រឹក​នេះ​ថា នៅ​ពេល​នេះ​ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ​អនុក្រឹត្យ​ស្ដីពី​ការ​លុបបំបាត់​ទុយោជ័រ និង​ផ្លាស្ទិក​ដែល​ប្រើប្រាស់​បានតែ​ម្ដង​ សំដៅ​កាត់​បន្ថយ និង​លុប​ទាំង​ស្រុង​លើ​ការ​ប្រើប្រាស់​ទុយោជ័រ​ ឱ្យ​ងាក​ទៅ​ប្រើប្រាស់​ប្រភព​ទុយោ​ដែល​អាចទាញ​យក​ពី​ធម្មជាតិ ឬមាន​មេត្រី​ភាព​នឹង​បរិស្ថានវិញ។
លោក​ថា៖ « ក្រសួង​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់​ពី​ទុយោ​ដែល​មាន​ប្រភព​ពី​ធម្មជាតិ ដូច​ជា​​ពី​បំពង់​ឬ​ស្សី ឬក៏​មាន​ពី​បំពង់​ដើម​ថ្នក់ទឹក ឬ​ក៏​ក្រដាស់។ ឥឡូវ​នេះមាន​សណ្ឋាគារ​មួយ​ចំនួន​គេ​ចាប់​ផ្ដើ​មប្រើប្រាស់​ទុយោ​ដែល​ប្រើពី​ក្រដាស ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ អញ្ចឹង​យើង​ឈាន​ដល់​ការ​អនុវត្ត​នូវ​អនុក្រឹត្យ​មួយ​គឺ​លុប​បំបាត់​ការ​ប្រើប្រាស់​ទុយោជ័រ​នៅ​តាម​ទីសាធារណៈ ដែល​អនុក្រឹត្យ​នេះ​នឹង​ចេញ​នា​ពេល​ឆាប់ៗ​នេះ » ។

Read full article

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde