FOX News : Health

07 November, 2019

លោក​ ហោ​ ណាំ​ បូរ៉ា​ រារាំង​លោកស្រី​ មូរ​ សុខ​ហួរ​ មិន​ឱ្យ​ធ្វើសន្និសីទ​នៅ​ឥណ្ឌូ​នេ​ស៊ី​មិនបាន​សម្រេច​

By VOD
Nov. 6, 2019

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោកស្រី​ មូរ​ សុខ​ហួរ​ អះអាង​ថា​ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​ប៉ូ​រា​ បាន​បរាជ័យ​ក្នុង​ការ​ចូល​ទៅ​រារាំង​លោកស្រី​ មិន​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​ ពី​បំណង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំបក្សនេះ​ មក​កម្ពុជា​។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​ គឺ​លោកស្រី​ មូរ​ សុខ​ហួរ​ ប្រាប់​VOD​តាម​បណ្តា​ញសង្គម ​whatsApp​ ថា​ នៅ​ថ្ងៃពុធ​នេះ​ លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ប្រាប់​ទៅ​អ្នកកាសែត​អន្តរជាតិ​ ពី​គោលបំណង​ធ្វើ​មាតុភូមិ​និវត្តន៍​ របស់​ថ្នាក់ដឹកនាំ​ មកកាន់​កម្ពុជា​ ។

លោកស្រី​ មូរ​ សុខ​ហួរ​ បន្ត​ថា​ ពេល​កំពុង​ធ្វើសន្និសីទ​ លោក​ ហោ​ ណាំ​បូរ៉ា​ បាន​ចូល​ទៅ​ទាញ​ក្បាល​ម៉េ​ក្រូ​​ មិន​ឱ្យ​លោកស្រី​ថ្លែង​សារ​ទៅកាន់​អ្នកសារព័ត៌មាន​ទេ​ ដោយ​ថា​ លោកស្រី​ជា​ទណ្ឌិត​ ដែល​អាជ្ញាធរ​ខ្មែរ​កំពុង​ត្រៀម​ចាប់ខ្លួន​។

 ​លោកស្រី​ មូរ​ សុខ​ហួរ​ បន្ត​ទៀត​ថា​ ក្រៅពី​រារាំង​មិន​ឱ្យ​ធ្វើសន្និសីទ​ ឯកអគ្គ​រាជ្យ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​ បា​នប​ណ្ដេញលោកស្រី​ ឱ្យ​ត្រឡប់ទៅ​អាមេរិក​វិញ​ ដោយ​ថា​លោកស្រី​មាន​សញ្ជាតិ​អាមេរិក​។
Read full article

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde