FOX News : Health

25 September, 2019

ការផ្ទុះកំហឹងរបស់មនុស្ស


មានមនុស្សជាច្រើនតែងតែផ្ទុះកំហឹងធ្វើឲ្យខូចការងារជាច្រើន។  បន្នាប់មកក៏ធ្វើឲ្យខូចតុល្យភាពនៃការរស់នៅ របស់ខ្លួនទៀត។  នេះគឺកើតចេញពីការមិនចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។  សួរថាក្នុងមួយជីវិតយើង តើបានជួបមនុស្សប៉ុន្មាននាក់ដែលមានជីវិតប្រកបដោយតុល្យភាព?  តើមានប៉ុន្មាននាក់ដែលមានចិត្តស្ងប់នោះ?  
កំហឹងដែលនាំឲ្យបាត់ភាពម្ចាស់ការលើខ្លួន គឺកើតដោយសារការព្រួយបារម្ភ និងភាពសង្ស័យ។  មានតែមនុស្ស ដែលចេះគ្រប់គ្រងខ្លួន និងមានការគិតបរិសុទ្ធទេ ដែលអាចគេចផុតពីព្យុះដែលបក់បោកដោយកំហឹង ហើយធ្វើ ឲ្យអ្នកដទៃគោរពខ្លួនបានទៀតផង។  

ជីវិតតែងតែជួបព្យុះភ្លៀងរាប់មិនអស់ តែក្នុងការធ្វើដំណើរឆ្លងកាត់សមុទ្រនៃជីវិតដែលគ្មានកោះគ្មានត្រើយនេះ អ្នកដឹងថា អ្នកនឹងអាចជួបកោះជាច្រើនដែលអ្នកអាចចូលចតទូកអ្នក ដើម្បីសម្រាកយកកម្លាំងទុកធ្វើដំណើរ ទៅមុខទៀត។  ហើយអ្នកដឹងច្បាស់ថា គោលដៅអ្នកកំពុងតែរងចាំអ្នកជានិច្ច។  អ្វីដែលអ្នកត្រូវដឹង​គឺថា អ្នកឺជា មនុស្សតែម្នាក់គត់ ដែលអាចកាច់ចង្កូតទូករបស់ខ្លួនឯងបាន។  ហើយអ្វី៑ៗដែលអ្នកត្រូវធ្វើនោះ គឺធ្វើយ៉ាងណា អោយទូករបស់អ្នកទៅតាមទិសដៅដែលអ្នកចង់បាន។​​  អ្នកជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯង។  

ការចេះគ្រប់គ្រងខ្លួន និងការគិតគូរត្រូវ ជាកត្តាដែលជំរុញឲ្យអ្នកមានភាពស្ងប់ស្ងាត់ ហើយភាពស្ងប់ស្ងាត់ជំរុញ ឲ្យមានភាពជោគជ័យក្នុងជីវិត។

ចូរនិយាយទៅកាន់បេះដូងរបស់អ្នកថា៖ ស្ងប់ៗៗៗ។   

                                                James Allen, អាថ៌កំបាំងនៃការកំណត់ជោគវាសនា (២០១៦)

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde