ចិត្តស្ងប់ (ការគិតដែលមានភាពស្ងប់ស្ងៀម) ជាគ្រឿងអលង្ការដ៏ស្អាតសម្រាប់លម្អរបស់យើង។ មនុស្សអាចមានចិត្តស្ងប់ លុះត្រា តែខិតខំហ្វឹកហ្វាត់យ៉ាងអត់ធ្មត់ក្នុងការគ្រប់គ្រងខ្លួនឯង ។ ចិត្តស្ងប់ជារបស់មួយដែល បង្ហាញថា មនុស្សម្នាក់មានបទពិសោធន៍ និងចំណេះច្រើនក្រៃលែងទាក់ទងនឹងច្បាប់ និងការប្រព្រឹត្តទៅនៃការគិត។
មនុស្សម្នាក់មានចិត្តស្ងប់ លុះត្រាតែគាត់យល់ច្បាស់ថា មនុស្សជាសត្វដែលកើតមកពី ការគិត។ ហើយការយល់នេះ គឺវាសំខាន់ណាស់ក្នុងការដែលអាចអោយមនុស្សយល់ ពីអ្នកដ៏ទៃ។
នៅពេលដែលមនុស្សម្នាក់អភិវឌ្ឍអោយការគិតរបស់ខ្លួនដើរក្នុងផ្លូវត្រូវ និងដើរតាម ទ្រឹស្តីហេតុផល គេអាចមើលឃើញកាន់តែច្បាស់ពីឥទ្ធិពលនៃការគិតខាងក្នុង ទៅលើ ជីវភាព។
ដូច្នេះហើយ គាត់នឹងបញ្ឍប់នូវការមួម៉ៅ ការព្រួបារម្ភ និងសេចក្តីសោកសៅទាំងឡាយ ហើយក្លាយជាមនុស្សដែលចេះគ្រប់គ្រងខ្លួន មានចរិតនឹងនរ និងមានភាពស្ងប់ស្ងាត់ ក្នុងចិត្ត៕
James Allen, អាថ៌កំបាំងនៃការកំណត់ជោគវាសនា (២០១៦)

No comments:
Post a Comment