FOX News : Health

25 April, 2011

Khmer-Thai Forces Exchanged Gunfire Again Today (in Khmer)

ទ័ព​ខ្មែរ​និង​ថៃ​ប្រយុទ្ធ​គ្នា​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ
Radio Free Asia
ដោយ អ៊ួន ឈិន
2011-04-25
URL:http://www.rfa.org/khmer/indepth/new_clash_between_khmer_thai-04252011073908.html

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​បាន​រាយការណ៍​ពី​ខេត្ត​ឧត្តរ​មានជ័យ​មក​ថា កងទ័ព​ខ្មែរ និង​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ​ទៀត​ នៅ​​ម៉ោង ៦ ល្ងាច​​ថ្ងៃ​អង្គារ​ទី ២៥ ខែ​មេសា​នេះ។
នៅ​ល្ងាច​ថ្ងៃ​ទី ២៥ មេសា ក្រសួងការបរទេសកម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កាល​ពី​វេលា​ម៉ោង ១ និង ៤៥ នាទីរសៀល មាន​យន្តហោះ​ថៃ​ចំនួន ២ គ្រឿង បាន​ហោះ​តាម​បណ្ដោយ​ព្រំដែន​ថៃ-កម្ពុជា លើ​តំបន់​ប្រសាទ​តាមាន់ និង​ប្រាសាទ​តា​ក្របី ដែល​ភាគី​កម្ពុជា​ចាត់​ទុក​ការ​ហោះហើរ​នេះ​ជា​ការ​ញុះញង់​បង្ក​ហេតុ និង​គំរាម​កំហែង​សន្តិសុខ​ជាតិ​កម្ពុជា ព្រម​ទាំង​ធ្វើ​ឱ្យ​ស្ថានការណ៍​សឹក​នៅ​តំបន់​នោះ​កាន់​តែ​តានតឹង​ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា នៅ​វេលា​ម៉ោង ១ និង ៥៥ នាទី​រសៀល ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ផ្លោង​ធុន ១៥៥ ម.ម ចំនួន ៦ គ្រាប់​ចូល​តំបន់​គោកមន មាន​ជម្រៅ ២២ គីឡូម៉ែត្រ​ក្នុង​ទឹក​ដី​កម្ពុជា ដែល​មាន​ជន​ស៊ីវិល​កំពុង​រស់​នៅ។ មិន​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​អំពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ឬ​ប៉ះពាល់​ជីវិត​មនុស្ស​នៅ​ឡើយ​ទេ រហូត​មក​ដល់​ម៉ោង ៧ និង ១៥ នាទី​៕

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde