RFI
May 25, 2021
នៅថ្ងៃទី១៥ ឧសភា ២០២១ កម្មវិធីអកាសចិនបានបោះជំហានជាប្រវត្តិសាស្រ្តមួយ ដែលអាចជាចំណុចចាប់ផ្តើមដ៏សំខាន់នៃការប្រជែងអវកាសក្នុងសម័យថ្មី គឺចិនទទួលជោគជ័យក្នុងការចុះចតយានប្រភេទរ៉ូវ័រ នៅលើដីភពអង្គារ។
នៅក្នុងគម្រោងធានវិននេះ ដែលជាបេសកកម្មលើកដំបូងបង្អស់របស់ចិនទៅកាន់ភពអង្គារ ចិនបញ្ជូនយានទាំង៣ប្រភេទ នៅក្នុងបេសកកម្មតែមួយ គឺមានទាំង Orbiter សម្រាប់ហោះក្នុងគន្លងតារាវិថី, Lander សម្រាប់ចុះចត និង Rover សម្រាប់ផ្លាស់ទីនៅលើដីភពអង្គារ។
ធានវិនត្រូវបានទីភ្នាក់ងារអវកាសចិន (CNSA) បាញ់បង្ហោះ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ ដោយផ្ទុកពីលើរ៉ុកកែតឆាងចឹង ដែលគេស្គាល់ជាទូទៅតាមឈ្មោះជាភាសាអង់គ្លេសថា Long March 5 បាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសវិនឆាង លើកោះហៃណានប្រទេសចិន។
No comments:
Post a Comment