ក្រសួងបរិស្ថាន
ដើមភ្លៅនាងរលោងស្រិលនិងស្រស់ស្អាត នៅដែនជម្រកសត្វព្រៃលំផាត់
ថ្ងៃ អង្គារ, 11 ឧសភា, 2021MoE Photo |
តាមប្រភពពី មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដើមឈើយ៉ាងស្រស់ស្អាតមួយប្រភេទនេះត្រូវបានគេប្រទះឃើញកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃ ហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ។
គួរបញ្ជាក់ថាដើម ភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ៕
អានអត្ថបទទាំងមួល
https://www.moe.gov.kh/index/31253
No comments:
Post a Comment