រហូតមកទល់នឹងពេលបច្ចុប្បន្ន Dark Energy នេះនៅតែជាអាថ៌កំបាំងដ៏ធំមួយ ហើយផ្ទុយពី Dark Matter ដែលគេអាចសង្កេតឃើញដោយប្រយោលតាមរយៈបាតុភូត Gravitational Lensing ថាមពលងងឹត ឬ Dark Energy វិញ គេនៅមិនទាន់អាចរកវិធីសង្កេតមើលឃើញដើម្បីយកធ្វើជាភស្តុតាងពិតប្រាកដនៅឡើយនោះទេ ពោលគឺ អ្វីៗស្ថិតនៅត្រឹមតែជាទ្រឹស្តីហើយគេនៅតែមិនទាន់ដឹងច្បាស់នៅឡើយថា តើ Dark Energy នេះគឺជាអ្វីពិតប្រាកដ?
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្តជាច្រើនគិតថា ការស្វែងយល់ពី Dark Energy នេះ វាមានសារៈសំខាន់ ដើម្បីអាចយល់ពីអនាគតនៃចក្រវាលរបស់យើង ពីព្រោះថា ប្រសិនបើ Dark Energy នេះ មានឥទ្ធិពលចាញ់កម្លាំងទំនាញសកល នៅថ្ងៃណាមួយ ចក្រវាលរបស់យើងនេះនឹងលែងរីកមាឌ រួចហើយចាប់ផ្តើមរួចតូចមកវិញបន្តិចម្តងៗ រហូតដល់ពេលមួយគ្រប់សារធាតុទាំងអស់នឹងត្រូវប្រមូលផ្តុំគ្នាទៅជាចំណុចតែមួយ ដែលគេហៅថា Singularity ពោលគឺ វិលត្រឡប់ទៅរកស្ថានភាពដើមវិញ កាលពីមុនហេតុការណ៍ Big Bang។
No comments:
Post a Comment