FOX News : Health

06 November, 2020

តើក្រសួងបរិស្ថានមានគោលដៅស្នូលអ្វីខ្វះសំរាប់ឆ្នាំ ២០២១?

ក្រសួងបរិស្ថានបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅ​ការងារឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ។​អគ្គនាយកដ្ឋាន​ចំណេះដឹងនិងព័ត៌មានបរិស្ថាន(អ.ច.ព.ប) បានចង្អុលបង្ហាញទិសដៅស្នូលការងារឆ្នាំ២០២១ចំនួនបីចំនុច៖

  1. ពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងរបាយការណ៍ស្ថានភាពបរិស្ថាន
  2. លើកកម្ពស់ការអប់រំបរិស្ថាន និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន
  3. ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ។

ទិសដៅការងារបន្តរបស់ក្រសួងសំរាប់ឆ្នាំ២០២១រួមមាន៖

  1. បន្តអនុវត្តសកម្មភាពស្របតាមគោលដៅ និងផែនការឆ្នាំ២០២១ 
  2. បន្តពិភាក្សាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ លើការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន ជាពិសេសតាមតំបន់ទេសចរណ៍ធម្មជាតិ 
  3. ពង្រឹង និងពង្រីកមុខងាររបស់នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ ដើម្បីប្រែក្លាយទៅជា «មជ្ឈមណ្ឌលជាតិគ្រប់គ្រងព័ត៌មាននិងទិន្នន័យបរិស្ថាន» National Center for Environmental Data and Information Management (NCEDIM) 
  4. (៤)សិក្សាលទ្ធភាពដើម្បីរៀបចំ និងបង្កើត «មជ្ឈមណ្ឌលជាតិផ្សព្វផ្សាយចំណេះដឹងបរិស្ថាន» National Center for Environmental Knowledge Extension (NCEKE)
  5. បន្តលើកកម្ពស់ចំណេះដឹង ជូនមន្ត្រីក្នុងការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាក់ក្រោមជាតិ លើការងារអប់រំ និងផ្សពផ្សាយព័ត៌មានបរិស្ថាន និង
  6. បន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងអគ្គនាយកដ្ឋាន អ.ច.ព.ប៕

In full: https://www.moe.gov.kh/index/27103

.  

 

 

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde