FOX News : Health

19 November, 2020

ឡាវ​ព្យាយាម​ឡើង​ឋានៈ​​ចេញ​ពី​​ក្រុម​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត

 VOA News, Nov. 19, 2020

ក្រុម​សេដ្ឋវិទូ​និង​អ្នក​វិភាគ​និយាយ​ថា ប្រទេស​ឡាវ​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​ងើប​ចេញ​ពី​ចំណាត់​ថ្នាក់​ជាប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត បន្ទាប់​ពី​អង្គការ​សហប្រជាជាតិបាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​វិវត្តផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះសម្រាប់​ឆ្នាំ​ក្រោយ ប៉ុន្តែដំណើរការត្រួត​ពិនិត្យ​នេះ​ប្រហែល​ជា​ត្រូវ​ប្រែប្រួល​ដោយ​សារ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា និង​កំណើន​បំណុលដែល​ឡាវ​ជំពាក់​ចិន។​

ប្រទេសឡាវ​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​តូច​មួយ​ដែល​មាន​ប្រជាជន​ចំនួន ៧,២​លាន​នាក់​និង​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេសចិន​ គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេសចំនួន​ ៤៧​ ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច និង​មាន​ជំនួយ​អន្តរជាតិ និង​សិទ្ធិ​អាទិភាព​ផ្នែក​ពាណិជ្ជកម្ម​សេរី។ កាល​ពី​ខែ​កុម្ភៈ គណៈកម្មាធិការ​ពិសេស​មួយ​នៃ​អង្គការ​សហប្រជាជាតិដែល​តាមដាន​វឌ្ឍនភាព​របស់​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​រាល់​បី​ឆ្នាំ​ម្តង​ អាច​សម្រេច​ឲ្យ​ប្រទេស​ឡាវ​ឡើង​ផុត​ពី​ចំណាត់ថ្នាក់​នេះ ដោយ​ដក​ចេញ​នូវជំនួយ​ និង​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម ​ផ្តល់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ ប៉ុន្តែផ្តល់​មក​វិញ​នូវ​ការ​ជំរុញលទ្ធភាព​ទាក់ទាញ​ការ​វិនិយោគ​បរទេស​បន្ថែម​និង​កម្ចីដែល​មាន​ការ​ប្រាក់​ទាប ដែល​អាច​រក្សា​កំណើន​និង​ចីរភាព​សេដ្ឋកិច្ច។

ឡាវបាន​ចាត់​ទុក​ការ​ដកខ្លួន​ចេញ​ពី​ចំណាត់ថ្នាក់​ជា​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ជា​គោលនយោបាយ​ចម្បង​មួយ​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ កាល​ពី​ឆ្នាំ​២០១៨ ឡាវបាន​ជាប់​ជា​ស្ថាពរ​ពី​ការត្រួត​ពិនិត្យ​លើកដំបូង​ក្នុង​ចំណោម​ការ​ត្រួត​ពិនិត្យ​ជាប់​គ្នា​ចំនួន​ពីរ​លើក តាមរយៈ​ការ​បំពេញ​នូវ​លក្ខខណ្ឌ​ដែល​គណៈកម្មាធិការប្រើប្រាស់​ដើម្បី​វាស់ស្ទង់​លើ​ការ​អភិវឌ្ឍ ដែល​រួម​មាន​ចំណូលជាតិ​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ដែល​ត្រូវ​បាន​កំណត់​ឡើង​លើស​ពី ១២៤២ ដុល្លារ និង​មូលធន​សង្គម រួម​មាន​ការ​វាស់ស្ទង់​ទៅ​លើ​ការ​វិវត្តផ្នែក​សុខាភិបាល ការអប់រំ និង​អក្ខរកម្ម​របស់​ប្រជាជន។ ប្រទេស​ឡាវ​បាន​ខកខានក្នុង​ការ​សម្រេច​បាននូវ​លក្ខខណ្ឌ​តម្រូវ​ទី​បី​គឺ ដំណោះស្រាយ​លើ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​ជាការ​វាស់ស្ទង់​ថា​តើ​សេដ្ឋកិច្ច​របស់​ប្រទេស​ងាយរងគ្រោះ​ពី​ការ​ធ្លាក់​ចុះផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​កម្រិត​ណា ដែលអាច​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ 

In full: https://khmer.voanews.com/a/laos-bids-to-shed-least-developed-country-label/5667911.html

.

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde