AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង រៀបចំការបោះឆ្នោតសាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបប្រធានថ្មីនៃអង្គការ JICA លោកស្រី ហារូកូ កាម៉ី (Haruko Kamei) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ទីស្តីការ គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានលើកឡើងថា គ.ជ.ប នឹងរៀបចំកា រ បោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ប្រធាន គ.ជ.ប ក៏បានស្នើសុំឱ្យមានកិច្ចសហការ ជាបន្តទៅទៀត ដោយស្នើសុំភាគី ជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ ២ពាន់គ្រឿង និង Power Bank ២ពាន់ គ្រឿង ដើម្បីបម្រើឱ្យការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១ រួមមាន៖ ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតាមប្រព័ន្ធអនឡាញ (Online)។
ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online)។ ការបញ្ជូននិង ការទទួលលទ្ធផលបោះឆ្នោតបឋម។ ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជន ជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ។
In full: https://www.information.gov.kh/detail/528452
No comments:
Post a Comment