FOX News : Health

23 November, 2020

ចិន​ថ្កោលទោស​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​រវាង​អូស្ដ្រាលី និង​ជប៉ុន

 VOA, Nov. 23, 2020

.

សប្រទេស​អូស្ត្រាលី និង​ជប៉ុនបាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​ចំណង​ផ្នែក​យោធា ក្នុង​អំឡុង​ពេល​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​ជា​មួយ​ប្រទេស​ចិន។ នេះ​ជា​កិច្ច​ព្រមព្រៀង​ដំបូង​បំផុត​របស់​ប្រទេស​ជប៉ុន ដែល​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​របស់​យោធាបរទេស​នៅ​លើទឹក​ដី​របស់​ខ្លួន ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩៦០ ដែល​បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​មូលដ្ឋាន​យោធា​ យន្ត​ហោះ​ចម្បាំង និង​នាវាចម្បាំង​ នៅ​ក្នុងប្រទេស​ជប៉ុន។

កតិកាសញ្ញានេះ​អនុញ្ញាតឲ្យ​កងកម្លាំងយោធាជប៉ុន និង​អូស្ត្រាលី ធ្វើ​ដំណើរ​ទៅ​ប្រទេសទាំង​ពីរ​ ដើម្បី​ហ្វឹកហ្វាត់ និង​ធ្វើ​ប្រតិបត្តិការ​យោធា​រួម​គ្នា។ មន្ត្រី [ប្រទេស​ទាំងពីរ] បាន​ចំណាយ​ពេល​ ៦ឆ្នាំ​ចរចា​កិច្ច​ព្រមព្រៀង​នេះ។ មន្ត្រី​អូស្ត្រាលី​បាន​និយាយ​ថា នេះ​ជា​ «ពេលវេលា​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​អូស្ត្រាលី និង​ជប៉ុន»។​

កិច្ច​ព្រមព្រៀង​ជា​គោលនេះត្រូវ​បាន​ធ្វើ​ឡើង​រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក ​Scott Morrison ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ។ កតិកាសញ្ញា​នេះ តម្រូវ​ឲ្យ​មានការ​អនុម័ត​ពី​រដ្ឋសភា​ជប៉ុន។

លោក​ Morrison ដែល​ជា​មេដឹកនាំ​ពិភពលោក​ទី​មួយ​ដែល​បាន​ទទួល​ស្វាគមន៍ពី​លោក​ Suga ចាប់​តាំង​ពី​ដែល​លោក Suga ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីកាល​ពី​ខែ​កញ្ញា បាន​និយាយ​ថា ទំនាក់​ទំនង​ទ្វេភាគី​នេះ​មាន​សារ:​សំខាន់​ណាស់។ លោក​ Morrison បាន​និយាយ​ថា៖
«ប្រទេស​ជប៉ុន​មាន​ទំនាក់​យ៉ាង​ពិសេស​មួយ​ជា​មួយ​ប្រទេស​អូស្រ្ដាលី។ វា​មិន​មែន​ត្រឹម​តែ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ មិន​មែន​តែ​ពាណិជ្ជកម្ម មិនមែន​តែ​វប្បធម៌ និង​សង្គម​នោះ​ទេ។​ ចំណុចសំខាន់​នោះ​ គឺ​ផ្នែក​យុទ្ធសាស្ត្រ​។ យើង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគនិរតី»។​

In full:  https://khmer.voanews.com/a/china-condemns-historic-australia-japan-defense-pact/5672334.html

.

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde