FOX News : Health

22 November, 2020

អង្គការ​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​របប​ភ្នំពេញ​លុបចោល​បទ​ញុះញង់​ចេញ​ពី​ក្រមព្រហ្មទណ្ឌ

 RFA, Nov 21, 2020

អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន លុប​ចោល ឬ​កែប្រែ​បទ​ចោទ​ញុះញង់ ដែល​មាន​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ឱ្យ​ស្រប​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ សំណើ​នេះ ធ្វើឡើង​ដោយសារ​បទ​ញុះញង់​នេះ កំពុង​ក្លាយ​ជា​ឧបករណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។

មូលនិធិ​ខ្លូនី​ដើម្បី​យុត្តិធម៌ (Clooney Foundation for Justice) ដែល​ជា​អង្គការ​តស៊ូ​មតិ​ផ្នែក​ច្បាប់ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើប្រាស់​បទ​ចោទ​ញុះញង់ រំលោភ​លើ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា មូលនិធិ​ខ្លូនី ដើម្បី​យុត្តិធម៌ បាន​លើក​យក​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា មក​វែកញែក អម​ដោយ​ការ​ពន្យល់​ពី​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង​ចោទប្រកាន់​រូបគេ​ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” បន្ទាប់ពី​យុវជន​រូប​នេះ​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូបភាព និង​ទស្សនៈ​បណ្ឌិត កែម ឡី​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​គង់ រ៉ៃយ៉ា ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ដោយ​អនុវត្ត​ទោស​ជាង​៤ ខែ ចំណែក​ទោស​នៅសល់​ត្រូវ​ព្យួរ។

អតីត​រដ្ឋអាជ្ញា​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី (ICTY) និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​គណៈមេធាវី​សហរដ្ឋអាមេរិក លោក អាធើរ ទ្រែលឌី (Athur Traldi) មាន​ប្រសាសន៍ថា ការ​កាត់ទោស​នេះ​មិន​មាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​ថា ជនជាប់ចោទ​មាន​បំណង​ញុះញង់​បុគ្គល​ណា​ម្នាក់​ឱ្យ​ចូលរួម​ក្នុង​អំពើ​ល្មើសច្បាប់​ឡើយ ហើយក៏​មិន​បាន​បង្ហាញ​ថា តើ​ការ​ផ្សព្វផ្សាយ​លក់​អាវយឺត​របស់​គាត់ ឬក៏​អាវយឺត​នោះ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​នោះ​ដែរ​។ លោក​វាយតម្លៃ​ថា យុវជន គង់ រ៉ៃយ៉ា ជាប់ទោស ដោយសារតែ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ខ្លួន​តែប៉ុណ្ណោះ។

In full: https://www.rfa.org/khmer/news/law/local-and-int-NGOs-call-on-govt-to-repeal-or-reform-incitement-charge-11212020235112.html 

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde