VOA, Nov. 4, 2020
អ្នកបោះឆ្នោតអាមេរិកវ័យក្មេងត្រូវបានរំពឹងថា នឹងចេញទៅបោះឆ្នោតក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ដែលអ្នកជំនាញថា ជាការបន្តនូវនិន្នាការនៃការចូលរួមកាន់តែច្រើនរបស់អ្នកជំនាន់ថ្មីនេះ ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី កាលពីឆ្នាំ ២០១៨ មកម៉្លេះ។
លោក Josh Kutner និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ George Washington និងជាប្រធាននិស្សិតខាងគណបក្សសាធារណរដ្ឋរបស់សាកលវិទ្យាល័យនេះ បានលើកឡើងថា សិស្សនិស្សិតបានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ដូចនេះគេអាចមានលទ្ធភាពងាយស្រួលចូលក្នុងការបោះឆ្នោត។
លោកបន្តថា៖ «ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតបានផ្តោតទៅលើក្រុមយុវវ័យ ដើម្បីក្លាយជាអ្នកដឹកនាំនិងជួយប្រយុទ្ធប្រឆាំងដើម្បីគុណតម្លៃ និងចក្ខុវិស័យសម្រាប់សហគន៍របស់គេ។ អញ្ចឹងខ្ញុំគិតថា វាជាតួនាទីមួយធំក្នុងការអនុញ្ញាតឲ្យអ្នកបោះឆ្នោតវ័យក្មេងចូលរួម នៅទូទាំងប្រទេសក្នុងឆ្នាំនេះ»។
ក្នុងចំណោមគ្រប់អាយុបោះឆ្នោតជិត ២៤០ លាននាក់ ក្នុងទូទាំងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ អ្នកបោះឆ្នោតប្រមាណ ២០% មានអាយុចន្លោះរវាងពី ១៨ ទៅ ២៩ ឆ្នាំ ដែលអាចចូលរួមបោះឆ្នោត នៅថ្ងៃអង្គារ។ នេះបើតាមការពន្យល់របស់លោកស្រី Abby Kiesa នៃមជ្ឈមណ្ឌល CIRCLE របស់សាកលវិទ្យាល័យ Tufts ក្នុងរដ្ឋ Massachusetts។
In full: https://khmer.voanews.com/a/increased-turnout-expected-among-young-voters/5646895.html
.
No comments:
Post a Comment