FOX News : Health

13 October, 2020

ពលរដ្ឋ​ខេត្ត​សៀមរាប​សោក​ស្ដាយ​ភូមិ​វប្បធម៌​ត្រូវ​បិទ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច

 RFA, 12 Oct 2020

ពលរដ្ឋ​ខេត្ត​សៀមរាប​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ ក្រោយ​ពី​ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដែល​មាន​អាយុ​ជិត ២០ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​បិទ​ទ្វារ​ដោយសារ​វិបត្តិហិរញ្ញវត្ថុ ក្រោយ​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។ ពួក​គេ​ចាត់​ទុក​ការ​បិទ​អាជីវកម្ម​នេះ ជា​ការ​ខាតបង់​ប្រយោជន៍​ដ៏​ធំ​សម្បើម ក្នុង​ដំណើរ​បេសកកម្ម​លើក​ស្ទួយ​វប្បធម៌ និង​លើក​កម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​តំបន់ តាម​រយៈ​ការ​ផ្តល់​ការងារ​ជា​ដើម។

ក្រុមហ៊ុន​ភូមិ​វប្បធម៌ បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី ១១ ខែតុលា​ថា គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​នេះ  ប្រកាស​ថា នឹង​បិទ​ដំណើរ​ការ​អាជីវកម្ម​ទាំង​ស្រុង ចាប់​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រុមហ៊ុន​ថា មូលហេតុ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ចូល​ទស្សនា ថយ​ចុះ​យ៉ាង​គំហុក នាំ​ឱ្យ​ក្រុមហ៊ុន​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។ លើស​ពី​នេះ ក្រុមហ៊ុន​នឹង​ទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ទាំង​អស់​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក ប៉ក់ ថូ សោក​ស្តាយ​ចំពោះ​ការ​បិទ​អាជីវកម្ម​ភូមិ​វប្បធម៌​នេះ ព្រោះ​ទី​កន្លែង​នេះ បាន​ផ្តល់​ការងារ​ឱ្យ​ពលរដ្ឋ​ជិត ១ពាន់​នាក់ តាម​រយៈ​សង្វាក់​ផលិតកម្ម​ជា​ច្រើន ដែល​បម្រើ​ឱ្យ​វិស័យ​វប្បធម៌​ជិត ២០ឆ្នាំ​មក​ហើយ៖ «ភូមិ​វប្បធម៌​ហ្នឹង​ខ្ញុំ​គិត​ថា បុគ្គលិក​ច្រើន​ជិត​ដល់ ១ពាន់​នាក់ ហើយ​ការ​បិទ​ភូមិ​វប្បធម៌​ហ្នឹង ជា​ការ​មួយ​គួរ​ឱ្យ​សោក​ស្ដាយ​ជា​ទីបំផុត ព្រោះ​កន្លែង​ហ្នឹង​លើក​ស្ទួយ​វប្បធម៌​ជាតិ ហើយ​ផ្តល់​ការងារ​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​សៀមរាប​ហ្នឹង មាន​ការងារ​ធ្វើ រក​ចំណូល​ចិញ្ចឹម​គ្រួសារ និង​រក​ចំណូល​បង់​ពន្ធ​ជូន​រដ្ឋ»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ លោក ហ៊ឺ វីរៈ  លោក ហាប់ ទូច និង​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សុំ​ការ​បំភ្លឺ​ថា តើ​រដ្ឋាភិបាល​នឹង​ជួយ​អាជីវកម្ម​ក្រុមហ៊ុន​នេះ ឬ​ទេ? តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ពួក​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី១២ តុលា។

ភូមិ​វប្បធម៌​កម្ពុជា ជា​កន្លែង​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​ដ៏​ធំ​ជាង​គេ​នៅ​ខេត្ត​សៀមរាប អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា ស្វែង​យល់​ពី​របៀប​រស់នៅ, ការ​ស្លៀកពាក់, របាំ, វប្បធម៌, ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ និង​អប្បិយជំនឿ​របស់​ប្រជាជន​ខ្មែរ និង​ជន​ជាតិ​ដើម​ភាគ​តិច ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ ភូមិ​វប្បធម៌ បង្កើត​ឡើង​នៅ​ឆ្នាំ២០០១ លើ​ផ្ទៃ​ដី ២១ហិកតារ មាន​ទីតាំង​ឋិត​នៅ ក្នុង​ក្រុង​សៀមរាប​ជាប់​ផ្លូវជាតិ​លេខ ៦ មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​ប្រាសាទ​អង្គរវត្ត៕



No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde