RFA, Oct. 24, 2020
សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួនជាង៥០នាក់ក្នុងមួយថ្ងៃក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។មន្ត្រីសង្គមស៊ីវិលថាបញ្ហាគ្រឿងញៀនបានបង្កផលលំបាកដល់សង្គមខ្មែរ ជាពិសេសយុវជនដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេស នឹងត្រូវបំផ្លាញ បើរដ្ឋាភិបាលមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលបានសំដែងការភ្ញាក់ផ្អើលនៅពេលដែលឃើញរបាយការណ៍ពីចំនួនមនុស្ស ជាច្រើននាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនក្នុងប្រទេសកម្ពុជា ក្នុងមួយថ្ងៃ។
អនុប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់ខ្ពស់ដដែល នៅក្នុងប្រទេសកម្ពុជា បើទោះបីជាអាជ្ញាធរ មានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហានេះនៅតែកើតមានឡើងដដែល។
លោកថា បញ្ហាគ្រឿងញៀននេះបានវាយលុកស្ទើរតែគ្រប់ទីកន្លែង មិនថាទីក្រុង ឬជនបទទេ ហើយវាបានបង្កផលលំបាកដល់សង្គមខ្មែរ ជាពិសេសយុវជនដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេស នឹងត្រូវបំផ្លាញ បើរដ្ឋាភិបាលមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាពនោះទេ។៖«ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះវាទាមទារឱ្យមានការ តាំងចិត្តខ្ពស់ក្នុងការបង្ក្រាបនឹងការទប់ស្កាត់ ដោយមិនមានការយោគយល់ទេ ទោះបីជាអ្នក ជួញដូរគ្រឿងញៀនហ្នឹងមានឋានន្តរសក្ដិប៉ុណ្ណាក៏ដោយ ក៏ត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នឹងបង្ក្រាបចាប់ខ្លួនទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានផ្សាយថា កាលពីថ្ងៃទី២៤ តុលា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន៥៣នាក់។ក្នុងនោះមានស្ត្រី៣នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ ករណីនៅទូទាំងប្រទេសកម្ពុជា។
No comments:
Post a Comment