Rasmei, Oct. 22, 2020
ភ្នំពេញៈ សាកលវិទ្យាល័យ និងស្ថាប័នអប់រំជប៉ុនជាច្រើន នឹងរៀបចំធ្វើពិព័រណ៍សិក្សា តាមអនឡាញ នៅថ្ងៃទី២៤ និង ២៥ ខែតុលា ឆ្នាំ២០២០ ។ កម្មវិធីនេះ រៀបចំដោយមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៥:៣០ ល្ងាច ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CJCC បានឱ្យដឹងថាៈ ពិព័រណ៍សិក្សានេះ នឹងផ្តោតទៅលើព័ត៌មាន ស្ដីពីការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅប្រទេសជប៉ុន។ នេះជាឱកាសល្អ សម្រាប់សិស្ស និស្សិត សាធារណជន និងអាណាព្យាបាលកម្ពុជា ដែលមានចំណាប់អារម្មណ៍ ឬមានបំណងបញ្ចូនកូន ទៅសិក្សា នៅប្រទេសជប៉ុន។
សិស្ស និស្សិត សាធារណជន និងអាណាព្យាបាល អាចអញ្ជើញចុះឈ្មោះ ចូលរួមពិព័រណ៍នេះ បានដោយសេរី និងឥតគិតថ្លៃ តាមរយៈ Zoom និងទស្សនាការផ្សាយផ្ទាល់ ពីហ្វេសបុកផេក របស់មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដើម្បីមានឱកាស ជួបប្រឹក្សាយោបល់ផ្ទាល់ ជាមួយនឹងអ្នកតំណាង មកពីសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុន និងអ្នកតំណាង មកពីស្ថាប័នផ្សេងៗ ដែលមានវត្តមាន ក្នុងពិព័រណ៍នេះ។
In full: https://www.rasmeinews.com/archives/380532
No comments:
Post a Comment