តើ Black Hole គឺជាអ្វី?
នៅក្នុងទ្រឹស្តី General Relativity របស់អាល់ប៊ែរ អាញ់ស្តាញ់ ការណ៍ដែលកម្លាំងទំនាញ ធ្វើឲ្យវត្ថុពីរខិតចូលគ្នា គឺមិនមែនដោយសារតែមានកម្លាំងប្រទាញរវាងវត្ថុទាំងពីរ ដូចក្នុងទ្រឹស្តីរបស់ញូតុននោះទេ ផ្ទុយទៅវិញ កម្លាំងទំនាញកើតឡើងដោយសារតែភាពកោងនៃលំហពេល ហើយភាពកោងនៃលំហពេលនេះហើយ ដែលធ្វើឲ្យអ្វីៗដែលនៅជុំវិញនោះត្រូវមានចលនាចាកពីគន្លងដើម។
ដូច្នេះ យោងតាមទ្រឹស្តី Genral Relativity កម្លាំងទំនាញ ក៏អាចមានឥទ្ធិពលទៅលើពន្លឺបានដែរ ហើយទ្រឹស្តីនេះត្រូវបានបញ្ជាក់ដោយភស្តុតាងជាក់ស្តែង ចេញពីការសង្កេតរបស់លោក Arthur Eddington ទៅលើបាតុភូតសូរ្យគ្រាស នៅឆ្នាំ១៩១៩ ដែលបង្ហាញថា ផ្កាយ ដែលស្ថិតនៅពីក្រោយព្រះអាទិត្យ ពិតជាមានទីតាំងខុសពីទីតាំងដើមពិតមែន ដោយសារតែពន្លឺរបស់ផ្កាយនេះត្រូវកោង នៅពេលធ្វើដំណើរឆ្លងកាត់ដែនកម្លាំងទំនាញរបស់ព្រះអាទិត្យ។
តើពិតជាមានជីវិតនៅលើភពសុក្រមែនឬ?
តើខ្នាតរង្វាស់សីតុណ្ហភាពបច្ចុប្បន្ន (°C, °F, K) មានដើមកំណើតមកពីណា?
តើគេអាចវាស់អាយុរហូតដល់រាប់លានឆ្នាំបានដោយរបៀបណា?
ការវាស់អាយុផូស៊ីលចំណាស់ៗ គឺត្រូវធ្វើឡើងតាមរយៈការវាស់វិទ្យុសកម្ម ហើយវិធីវាស់អាយុដោយវិទ្យុសកម្ម ដែលយើងតែងតែឮញឹកញាប់ជាងគេ គឺការវាស់ដោយប្រើកាបោន-១៤។
ជាទូទៅ សារធាតុកាបោនដែលមាននៅក្នុងធម្មជាតិ ភាគច្រើនលើសលុបជាអាតូមកាបោន ដែលមាន ប្រូតុង ៦ និងណឺត្រុង ៦ ហើយដែលគេហៅថា កាបោន-១២។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មានកាបោនមួយផ្នែកតូចមានប្រូតុង ៦ ប៉ុន្តែ ណឺត្រុងដល់ទៅ ៨ ដែលគេហៅថា កាបោន-១៤។
ខុសពីកាបោន-១២ ដែលមានលំនឹងមិនប្រែប្រួល កាបោន-១៤វិញ គឺជាប្រភេទកាបោនដែលមានវិទ្យុសកម្ម មានន័យថា ទៅតាមលក្ខណៈធម្មជាតិ កាបោន-១៤នេះត្រូវប្រែប្រួលបន្តិចម្តងៗ ទៅជាអាសូត-១៤ ហើយបម្រែបម្រួលវិទ្យុសកម្មនេះកើតឡើងនៅក្នុងអត្រាមួយដ៏ទៀងទាត់ ដែលគេហៅតាមភាសាអង់គ្លេសថា « Half-Life » ហើយ Half-Life របស់កាបោន-១៤នេះ គឺមាន ៥៧៣០ឆ្នាំ។ តាមរយៈអត្រាដ៏ទៀងទាត់នៃបម្រែបម្រួលវិទ្យុសកម្មនេះហើយ ដែលគេអាចវាស់ដឹងពីអាយុនៃផូស៊ីលណាមួយបានយ៉ាងជាក់លាក់ តាមរយៈការវាស់មើលអត្រាកាបោន-១៤ ដែលនៅសេសសល់នៅក្នុងផូស៊ីល។
No comments:
Post a Comment