By VOA
Nov. 5, 2019
នេះជាការអត្ថាធិប្បាយមួយរបស់លោកនាយកដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ក្រោយជំនួបកំពូលរបស់ក្រុមមេដឹកនាំអាស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មអាស៊ានស្តីពីកិច្ចព្រមព្រៀងនេះ ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃចន្ទ។
លោកហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារ សកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហ ដែលជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និង ឯកតោភាគីនិយម»។
Read full article
Nov. 5, 2019
លោក ង៉ែត ជូ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ច អះអាងថា
ទីផ្សារដែលល្អបំផុតសម្រាប់ទំនិញកាត់ដេររបស់កម្ពុជា
ដែលទ្រទ្រង់ជីវភាពកម្មកររាប់សែននាក់នោះគឺមានតែសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកថា
កម្ពុជាមិនអាចនាំចេញទំនិញប្រភេទនេះទៅលក់នៅប្រទេសដែលជាសមាជិករបស់RCEPបានដោយងាយស្រួលនោះឡើយ
ព្រោះប្រទេសទាំងនោះមានបច្ចេកវិទ្យា
និងសមត្ថភាពផលិតខ្ពស់ជាងកម្ពុជា។
ភ្នំពេញ —
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់
ឬហៅថា (RCEP) «នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ
ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ និងរឹងមាំ
ដើម្បីជំរុញនិងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា
និងការវិនិយោគ»។នេះជាការអត្ថាធិប្បាយមួយរបស់លោកនាយកដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ក្រោយជំនួបកំពូលរបស់ក្រុមមេដឹកនាំអាស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មអាស៊ានស្តីពីកិច្ចព្រមព្រៀងនេះ ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃចន្ទ។
លោកហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារ សកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហ ដែលជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និង ឯកតោភាគីនិយម»។
Read full article
No comments:
Post a Comment