By VOD
Nov. 17, 2019
រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរធំៗរបស់អឺរ៉ុប បានព្រមានថា ពួកគេនឹងដកអាជីវកម្មរបស់ពួកគេពីប្រទេសកម្ពុជា ហើយងាកទៅរកប្រទេសដទៃទៀតនៅក្នុងតំបន់ ប្រសិនបើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដែលអឺរ៉ុបផ្ដល់មកកម្ពុជា ត្រូវបានដកហូតនាពេលខាងមុខនេះ។
ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA សម្រាប់ប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្ដើមនីតិវិធីត្រួតពិនិត្យឡើងវិញនៅដើមឆ្នាំនេះ ជុំវិញការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ខណៈដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់នៅឡើយនោះ ក្រុមហ៊ុនបញ្ជាទិញធំៗរបស់អឺរ៉ុប បានជួបប្រជុំគ្នានៅក្នុង «កិច្ចប្រជុំកំពូលឧស្សាហកម្មវាយនភណ្ឌអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩» ដែលត្រូវបានរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីចុងខែតុលាកន្លងមកនេះ។
Read full article

No comments:
Post a Comment