By RFA
Sept. 5, 2019
សង្គមស៊ីវិលចំនួន ៤ ស្ថាប័នផ្សេងគ្នា បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី៥ កញ្ញា នេះ ដើម្បីបង្ហាញពីកង្វល់ជុំវិញវិបត្តិនយោបាយ ដែលកំពុងរុញច្រានកម្ពុជាឱ្យប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ របបក្រុងភ្នំពេញចំអកថា សកម្មភាពរបស់សង្គមស៊ីវិលនេះ គឺរឿងគួរឱ្យអស់សំណើច។
សង្គមស៊ីវិលដែលដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ រួមមាន សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាអតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា សហជីព និងសមាគមសម្រេចដាក់លិខិតទៅព្រះមហាក្សត្រ ដើម្បីបង្ហាញពីក្តីព្រួយបារម្ភទាក់ទងនឹងស្ថានភាពនយោបាយអាប់អួ និងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែលកំពុងធ្វើឱ្យកម្ពុជាប្រឈមមុខនឹងការកាត់ផ្ដាច់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ លោកថា ប្រសិនបើអ្នកនយោបាយខ្មែរមិនបន្ទន់ជំហរដោះស្រាយវិបត្តិនយោបាយទេ នោះកម្ពុជានឹងចៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនោះឡើយ ហើយពេលនោះពលរដ្ឋខ្មែររាប់លាននាក់នឹងត្រូវរងគ្រោះ៖ «ថ្នាក់ដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិត្រូវតែអង្គុយជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយ ហើយបើគណបក្សកាន់អំណាចនៅតែទាត់ចោល ផាត់ចោលក្រុមបក្សប្រឆាំង ធ្វើឱ្យប្រទេសកម្ពុជាយើងមិនអាចឆ្ពោះទៅរកការរីកចម្រើនបានទេ ហើយក៏មិនអាចធ្វើឱ្យស្ថិរភាពសង្គមហ្នឹងបានល្អប្រសើរដែរ»។
In full

No comments:
Post a Comment