FOX News : Health

05 September, 2019

​រដ្ឋាភិបាលកំណត់​បាន​អត្ត​សញ្ញាណ​ឧកញ៉ា​ចំនួន ៦១ ​នាក់​ ពី​ក្រសួង​ការពារ​ជាតិ និង ​៣៣​នាក់​ពី​ក្រសួង​មហា​ផ្ទៃ​

By RFI
Sept. 4, 2019

ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃ​ម្សិល​មិញ បាន​កំណត់​អត្ត​សញ្ញាណ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ចំនួន ៦១ នាក់ នៅ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ នៅ​ក្នុង​នោះ​មាន​មន្រ្តី​ជាន់​ខ្ពស់​ក្រប​ខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ចំនួន​៤៥​រូប ក្នុង​ចំណោម​៦១​រូប​បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា ខណៈ​១៦​រូប​ទៀត បាន​ងាក​ទៅ​ជ្រើស​រើស​ងារ​ជា ឧកញ៉ា ដោយ​លា​លែង ពី​ក្របខ័ណ្ឌ​យោធា​។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បញ្ជាក់​ថា​តួលេខ​នេះ​មិន​រាប់​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ទាំង​មូល​នោះ​ទេ គឺ​គិត​ត្រឹម​ថ្នាក់​អនុ​ប្រធាន​នាយក​ដ្ឋាន​ចុះ​ក្រោម ក្នុង​ក្រប​ខ័ណ្ឌ​អគ្គ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​តែ​ប៉ុណ្ណោះ​​។ ដោយ​ឡែក​និយាយ​ពី នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​មហា​ផ្ទៃ​វិញ ពេលនេះក្រសួងបានកំណត់​អត្ត​សញ្ញាណ​មន្ត្រី​នគរបាល​ចំនួន​៣៣​នាក់​ហើយ ដែលមានងារជាឧកញ៉ា។ នេះ​បើ​តាម ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​។ 
Read full article

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde