by RFI
August 11, 2019
Read full article
August 11, 2019
មហាសេដ្ឋីអាមេរិកវ័យ៦៦ឆ្នាំ ឈ្មោះ Jeffrey Epstein
ដែលជាប់ចោទពីបទរំលោភបំពានផ្លូវភេទ លើស្ត្រីវ័យក្មេងជាច្រើននាក់
ហើយដែលថ្ងៃសវនាកា ជិតចូលមកដល់នោះ ត្រូវបានគេប្រទះឃើញស្លាប់
ក្នុងបន្ទប់ឃុំឃាំង នៅពន្ធនាគារក្រុងញូយ៉ក។ បើតាមការសន្និដ្ឋានបឋម
ការស្លាប់នេះ ទំនងជាករណីធ្វើអត្តឃាត។ តែយ៉ាងណា FBI នឹងស៊ើបអង្កេតស៊ីជម្រៅ
ដើម្បីស្វែងរកការពិត ជុំវិញការស្លាប់នេះ ព្រោះថាសវនាកា កាត់ទោសជននេះ
អាចជាប់ពាក់ព័ន្ធ ជាមួយមនុស្សគ្រាក់ៗមួយចំនួន នៅសហរដ្ឋអាមេរិក។
ដំណឹងស្តីពីការស្លាប់
របស់មហាសេដ្ឋីអាមេរិក Jeffrey Epstein
ដែលជាប់ចោទពីបទបៀតបៀនផ្លូវភេទលើអនីតិជន បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង
ជាពិសេស ជនរងគ្រោះជាច្រើននាក់ ដែលកំពុងរងចាំសវនាកា កាត់ទោសជននេះ។
យោងតាមរដ្ឋបាលមន្ទីរឃុំឃាំង ក្នុងសង្កាត់ម៉ាន់ហាតាន់ ក្រុងញូយ៉ក
ដែលបញ្ជាក់ប្រាប់កាសែត New York Times បានឲ្យដឹងថា នៅវេលាម៉ោង
៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ទី១០សីហា ជនជាប់ចោទឈ្មោះ Jeffrey Epstein
ត្រូវបានគេប្រទះឃើញស្លាប់ ដោយចងក នៅក្នុងបន្ទប់ឃុំឃាំង។
ប្រភពពីមន្ទីរឃុំឃាំងដដែល បញ្ជាក់ថាបើពិនិត្យមើលពីខាងក្រៅ គឺការស្លាប់នេះ
ទំនងជាការធ្វើអត្តឃាត។Read full article
No comments:
Post a Comment