By RFA
August 22, 2019
តុលាការខេត្តកោះកុងសម្រេចលើកលែងបទចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) (ហៅអាឡិច) បន្ទាប់ពីបានបើកសវនាការកំបាំងមុខកាលពីចុងខែសីហាកន្លងទៅ។ សង្គមស៊ីវិលស្វាគមន៍ការសម្រេចនេះ និងស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យលោកវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តការងារការពារបរិស្ថានតទៅទៀត។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញលោក អាឡិច សម្ដែងការសាទរដែលតុលាការខេត្តកោះកុងផ្ដល់យុត្តិធម៌ដល់រូបលោកវិញ។ លោកថ្លែងថា នេះជាករណីដំបូងហើយដែលចៅក្រមកាត់ឱ្យសកម្មជនឈ្នះក្តី បន្ទាប់ពីរងការចោទប្រកាន់ដោយអយុត្តិធម៌។ លោករំពឹងថា សាលក្រមនេះនឹងក្លាយជាគំរូដល់តុលាការរាជធានី-ខេត្តផ្សេងទៀត ឱ្យឈរលើគោលការណ៍វិជ្ជាជីវៈក្នុងការវិនិច្ឆ័យរឿងក្តីរបស់សកម្មជន និងអ្នកទោសមនសិការដទៃទៀត៖ «ខ្ញុំមិនមានអីរិះគន់ទេលើកនេះ ខ្ញុំមានតែសប្បាយចិត្ត។ និយាយរួម អ្វីដែលចៅក្រមជាមួយនឹងព្រះរាជអាជ្ញាបានធ្វើរយៈពេល៣ ឆ្នាំកន្លងមកហ្នឹង ចំពោះខ្ញុំវារឿងអត់ត្រឹមត្រូវ រឿងខុសនីតិវិធី ប៉ុន្តែឥលូវនេះដូចជារឿងល្អវិញ ដែលខ្ញុំលើសពីអាចទទួលយកបាន»។
Read full article

No comments:
Post a Comment