By RFI
August 13, 2019
Read full article
August 13, 2019
នៅសហរដ្ឋអាមេរិក
បន្ទាប់ពីវិធានការលើជនអន្តោប្រវេសន៍ខុសច្បាប់ លោកដូណាល់
ត្រាំបានផ្តើមចំណាត់ការលើជនអន្តោប្រវេសន៍ស្របច្បាប់ម្តង។
សេតវិមានបានប្រកាសឲ្យដឹងនាថ្ងៃចន្ទ ទី១២ សីហាថា
ការសុំសញ្ជាតិអាមេរិកាំង
និងការសុំសិទ្ធិស្នាក់នៅនឹងអាចបដិសេធចំពោះជនអន្តោប្រវេសន៍ស្របច្បាប់ណាដែលបានទទួលជំនួយសង្គម។
វិធានការមួយនេះត្រូវបានគេមើលឃើញថា
រដ្ឋបាលរបស់លោកត្រាំចង់សំដៅលើក្រុមជនអន្តោប្រវេសន៍ដែលមិនអាចប្រកបរបបចិញ្ចឹមជីវិតដោយខ្លួនឯងបាន។
ក្រុមសមាគមន៍អ្នកការពារជនអន្តោប្រវេសន៍បញ្ចេញប្រតិកម្មខឹងសម្បារដោយចាត់ទុកវិធានការរបស់លោកត្រាំថាមានលក្ខណៈរើសអើង។
តាមរយៈវិធានការមួយនេះ
រដ្ឋបាលរបស់លោកដូណាល់
ត្រាំចង់ឲ្យជនអន្តោប្រវេសន៍ពឹងផ្អែកលើខ្លួនឯង
និងមានការទទួលខុសត្រូវផ្ទាល់ខ្លួនជាជាងដេករង់ចាំជំនួយសង្គមពីរដ្ឋ។
វិធានការថ្មីមួយនេះបានសំដៅលើអ្នកដែលចង់សុំសិទ្ធិរស់នៅលើទឹកដីអាមេរិកាំង
និងអ្នកដែលកំពុងរស់នៅលើទឹកដីអាមេរិកាំងស្រាប់។
ចំពោះបេក្ខជនដែលដាក់ពាក្យសុំទៅរស់នៅសហរដ្ឋអាមេរិក
ប្រសិនបើបេក្ខជនរូបនោះមិនមានលទ្ធភាពដើម្បីអាចរស់នៅខ្លួនឯងដោយមិនពឹងលើជំនួយសង្គមពីរដ្ឋបានទេ
ពាក្យសុំរបស់គេនឹងត្រូវបដិសេធ។
ចំណែកអ្នកដែលកំពុងមានវត្តមាននៅលើទឹកដីអាមេរិកាំងស្រាប់
និងកំពុងទទួលបានជំនួយសង្គមពីរដ្ឋ ដូចយ៉ាងជំនួយចំណីអាហារ
ឬជំនួយស្នាក់នៅ ការសុំចូលសញ្ជាតិអាមេរិកាំង
និងការសុំបន្តសិទ្ធិស្នាក់នៅរបស់រូបគេនឹងត្រូវបដិសេធ។Read full article
No comments:
Post a Comment