By RFI
August 10, 2019
គូសបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងដែនដីម្សិលមិញ។
សូមជម្រាបជូនថា វិធានការរបស់អាជ្ញាធរនិងភាគីពាក់ព័ន្ធធ្វើឡើងភ្លាមៗ ក្រោយមន្ទីររៀបចំដែនដីនៃខេត្តព្រះសីហនុរកឃើញថា ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់សិន អេនជីនារីង សាងសង់អគារកម្ពស់៩ជាន់នេះ គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។
Read full article
August 10, 2019
ពីខេត្តព្រះសីហនុ អគារកម្ពស់៩ជាន់
ទល់មុខរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤
ត្រូវបានមន្ទីររៀបចំដែនដីខេត្តនេះ កាលពីថ្ងៃទី៩ខែសីហា
បញ្ជាឲ្យរុះរើជាបន្ទាន់ព្រោះសំណង់ប្រភេទនេះ មិនមានសុវត្ថិភាព
ខណៈគុណភាពសំណង់មិនសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ក្នុងនោះ
អាជ្ញាធរបញ្ជាឲ្យមនុស្សរស់ក្នុងអគារឬនៅជិតអគារត្រូវចាកចេញជាបន្ទាន់ក្រោយរកឃើញស្នាមប្រេះ
ក្នុងអគារកម្ពស់៩ជាន់នេះ។
បន្ទាប់ពីពិនិត្យឃើញហានិភ័យបែបនេះ
គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់បានស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ
ចុះទៅផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ
ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទក្នុងអគារនិងតម្រូវឲ្យមនុស្សចេញពីអគារទាំងអស់។
ចំណែកប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់
និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់
រហូតដល់មានការចាត់ចែងរួចរាល់។
នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងដែនដីម្សិលមិញ។
សូមជម្រាបជូនថា វិធានការរបស់អាជ្ញាធរនិងភាគីពាក់ព័ន្ធធ្វើឡើងភ្លាមៗ ក្រោយមន្ទីររៀបចំដែនដីនៃខេត្តព្រះសីហនុរកឃើញថា ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់សិន អេនជីនារីង សាងសង់អគារកម្ពស់៩ជាន់នេះ គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។
Read full article
No comments:
Post a Comment