By RFA
July 26, 2019
មន្ត្រីអង្កេតជាន់ខ្ពស់ និងជាមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ បច្ចុប្បន្ន កំពុងរងការប្ដឹងផ្ដល់តាម ផ្លូវតុលាការ នូវបណ្ដឹងសរុបចំនួន ៥បទល្មើស។
ចុងក្រោយនេះ លោកត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក សេង ស៊ឹមសុរិយា ចេញដីកាបង្គាប់ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ខាងមុខ វេលាម៉ោង ៨.៣០នាទីព្រឹក ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តិទៅចំណុចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ នៅមុនម៉ោងផ្សាយនេះបន្តិចថា ជុំវិញបទចោទចុងក្រោយ ទាក់ទងនឹងករណីញុះញង់ឱ្យប្រព្រឹត្តិបទល្មើសឧក្រិដ្ឋជាអាទិនេះ លោកនៅមិនទាន់ដឹងថា ដើមបណ្ដឹងជានរណាខ្លះនោះទេ ក៏ប៉ុន្តែលោកបានដាក់ការសង្ស័យលើមន្ត្រីជាអាជ្ញាធរមូលដ្ឋានដែលលោក និងសហគមន៍ធ្លាប់ដាក់ពាក្យប្ដឹងកាលពីពេលអតីតកាល ក្នុងនោះមាន មេភូមិ មេឃុំ ប្រធានមន្ទីរបរិស្ថាន ចៅហ្វាយស្រុក និងអនុរក្សការពារដែនជម្រកសត្វព្រៃលំផាត់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៖ «នៅក្នុងដីកានោះ គេដាក់ថា រឿងហេតុហ្នឹងកើតតាំងពីថ្ងៃទី២១ ឆ្នាំ២០១៧។ តាមអ្វីដែលខ្ញុំពិនិត្យមើលស្រាវជ្រាវទៅ ខ្ញុំថាថ្ងៃហ្នឹង ខ្ញុំនៅភ្នំពេញទេ។ ក៏ប៉ុន្តែ ខ្ញុំថ្ងៃដែលសហគមន៍ក្រុមគាត់ បានចុះទៅល្បាតព្រៃ រកឃើញបទល្មើសព្រៃឈើកាប់ឈើ។ អ៊ីចឹងហើយ នៅពេលដែលពួកគាត់ត្រលប់មកវិញ គាត់បានសម្ភាសជាមួយអាស៊ីសេរី ហើយមន្ត្រីរបស់ខ្ញុំក៏បានចុះទៅជាមួយដែរ ពេលហ្នុង ហើយក៏បានឃើញព័ត៌មានថា មានការកាប់ឈើនេះ។ យើងប្រមូលព័ត៌មានបាន ខ្ញុំក៏បានដាក់បណ្ដឹងបរិហារជាផ្លូវការជាមួយពួកគាត់ហ្នឹង ដោយសម្អាងថា យើងជាអ្នកចេះច្បាប់ ជាកាតព្វកិច្ចរបស់យើង។ ពីព្រោះនៅក្នុងក្រមព្រហ្មទណ្ឌ ក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់ពីរឿងកាតព្វកិច្ចរបស់ពលរដ្ឋ មិនមែនទាល់តែយើងនៅកន្លែងកើតហេតុដែលយើងប្តឹងបាននោះទេ»។
Read full article

No comments:
Post a Comment