នៅក្នុងព្រះរាជពិធី «រុក្ខទិវា» កាលពីម្សិលមិញ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានបន្ទូលលើកទឹកចិត្តដល់អាជ្ញាធរ ជំរុញដល់គូស្វាមីភរិយាថ្មី ឲ្យដាំដើមឈើទុកជាអនុស្សាវរីយ៍ក្នុងសួនអាពាហ៍ពិពាហ៍។
សួនអាពាហ៍ពិពាហ៍ បង្កើតឡើងដើម្បីឱ្យអ្នកដែលទើបរៀបការរួមគ្នាដាំដើមឈើទុកជាអនុស្សាវរីយ៍។ ប៉ុន្តែផ្ទុយទៅវិញ អភិបាលខេត្តមួយចំនួនលើកឡើងថា គូរស្វាមីភរិយា មួយចំនួនមិនសូវជាចាប់អារម្មណ៍ក្នុងការដាំដើមឈើឡើយ ដោយសារការផ្សព្វផ្សាយមិនសូវជាទូលំទូលាយ។ តែអ្នកការពារព្រៃឈើផ្ដល់យោបល់ថា ការចុះសំបុត្រអាពាហ៍ពិពាហ៍ គួរភ្ជាប់លក្ខខណ្ឌដាំដើមឈើរួមគ្នា យ៉ាងហោចឲ្យបានមួយដើម ដោយមិនចាំបាច់កំណត់ទីតាំង។
http://km.rfi.fr/cambodia/daily-event-10-07-2019
No comments:
Post a Comment