FOX News : Health

07 January, 2012

អត្រា​មរណភាព​របស់​ទារក​និង​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​មាន​ការ​ថយ​ចុះ

​ Kampuchea Thmey, 06 January 2011 ភ្នំពេញ ​៖ ​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា​ អត្រា​មរណភាព​របស់​ទារក ​និង ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ​ហើយ​អត្រា​កុមារ​ចុះឈ្មោះ​ចូលរៀន​មា​ការ​កើនឡើង​ផង​ដែរ។​ លោក Richard Bridle តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ស្ថានភាព​កុមារ​ កាលពី​ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១២ ឲ្យ​ដឹង​ថា​អត្រា​មរណភាព​របស់​ទារក​បាន​កាត់បន្ថយ​ពាក់កណ្ដាល​ពី៩៥នាក់​ក្នុង១ពាន់​កំណើត​រស់​នៅក្នុង​ឆ្នាំ២០០០មក​នៅ​ត្រឹម ៤៥នាក់ ក្នុង​ឆ្នាំ ២០១០។ ​ទន្ទឹម​ពេលនេះ អត្រា​មរណភាព​របស់​កុមារ​ក្រោម​អាយុ៥ឆ្នាំ​បាន​ធ្លាក់ចុះ១២៤នាក់មក​នៅត្រឹម៤៥នាក់។   លោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ដែរ​ថា ការ​ធ្លាក់ចុះ​អត្រា​មរណភាព​មិនមែន​តែ​ចំពោះ​ទារក​និង កុមារ​ប៉ុណ្ណោះ​ទេ រីឯ​អត្រា​មរណភាព​របស់​មាតា​ក៏​មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។ លោក បន្តថា​ ការ​ធ្លាក់ចុះ​នូវ​អត្រា​ស្លាប់​របស់​ទារក កុមារ និង​មាតា នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល និង អង្គការ​អភិវឌ្ឍន៍​នានា ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​អនុវត្ត​លើ​ការថែទាំ​សុខភាព​ដល់​កុមារ និង​ស្ត្រី។ជាង​នេះទៅទៀត ភាព​ជោគជ័យ​ទាំងនេះ​មិនអាច​ខ្វះ​បាន​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង លោក ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្ដេច និង លោកជំទាវ​តែងតែ​គិតគូរ​អំពី​សុខមាលភាព​​របស់​កុមារ និង ស្ត្រី​យើង៕ សំអឿន    

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde