FOX News : Health

06 February, 2011

Wat Keo Sehakiri Svarak was burned down and poinsionous weapons were used by Siamese army (News in Khmer)

ទាហាន​កម្ពុជា​​កំពុង​​កាន់​កាប់​ទី​បញ្ជា​ការ​របស់​សៀម​ ​និង​វាយ​សង្គ្រប់​លើ​ទាហាន​សៀម​ បណ្តាល​ឱ្យ​ឆេះ​លេណ​​ដ្ឋាន​ជា​ច្រើន​កន្លែង

Source: Koh Santepheap Daily 
(ប្រុសកោះ)
ថ្ងៃ អាទិត្យ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ទាហានកម្ពុជាពេលកំពុងប្រតិបត្តិការ
រូបភាព កោះសន្តិភាព
ទាហានកម្ពុជាពេលកំពុងប្រតិបត្តិការ
 
ការ​បាញ់​​ផ្លោង​អូស​បន្លាយ​អស់​រយៈ​ ពេល​ជាង​១​ម៉ោង​ គឺ​មក​ដល់​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​​ទី​៦ កុម្ភៈ ​២០១១ ដដែល ទាហាន​កម្ពុជា​​កំពុង​​តែ​​វាយ​សង្គ្រប់​ទៅលើ​លេណដ្ឋាន​​របស់​ទាហាន​សៀម​​ជា ​ច្រើន​​កន្លែង​បណ្តាល​ខូច​ខាត​​ និង​ឆេះ​សន្ធោ​​សន្ធៅ​ ព្រម​ទាំង​​ចូល​កាន់​កាប់​​ទី​បញ្ជា​ការ​របស់​ទាហាន​​សៀម​​មួយ​ចំនួន​​រួច​ ទៅ​ហើយ ។ ទាហាន​សៀម​បាន​ប្រើ​​កាំភ្លើង​​ធុន​១០៥​មិល្លី​ម៉ែត្រ ​១៣០ និង​១៥០មិល្លី​ម៉ែត្រ​បាញ់​​ចូល​មក​ក្បែរ​បន្ទាយ​ទាហាន​កម្ពុជា និង​ធ្លាក់​ចំ​​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ជា​ច្រើន​គ្រាប់​​ផង​ដែរ ​បង្ក​ឱ្យ​ឆេះ​ និង​ផ្សែង​ខ្មៅ​អាប់​​ពុល​ដល់​ព្រះ​សង្ឃ​ ។

សូម​បញ្ជាក់​ថា ស្នូរ​ផ្ទុះ​អាវុធ​​តូច​​-ធំ​​ដ៏​​កក្រើក​បាន​​ចាប់​ផ្តើម​យ៉ាង​រន្ថើន​ជា​ ថ្មី​ទៀត​នៅតាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​រវាង​ទាហាន​កម្ពុជា ​និង​សៀម​ កាល​ពីវេលា​ម៉ោង​​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៦ កុម្ភៈ ​២០១១ បង្ក​ឱ្យ​មាន​ការ​​រន្ធត់​​យា៉ង​ខ្លាំង បន្ទាប់​ពី​ទាហាន​សៀម​នៅតែ​ព្យា​យាម​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ ហើយ​កម្ពុជា​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ទឹក​ដីរបស់​ខ្លួន​ដោយ​បាញ់​តប​ត​ទៅ​ វិញ ។
ការ​បាញ់​ផ្តក់​បាន​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​​អូរ​ចាក់​ច្រែង រាល​ដាល​មក​ដល់​ភ្នំ​​ទ្រព្យ​​ វាល​ឥន្ទ្រី​សំបុក​ឃ្មុំ ​ឆៀង​ខាង​ឆ្វេង​​កៀក​នឹង​​ប្រាសាទ​ព្រះវិហារ​ និង​កំពុង​រាល​ដាល​ទៅ​ដល់​ស្លាប​ខាង​ស្តាំ​នៃ​ប្រាសាទ​ព្រះ​វិហារ​​ ដែល​ការ​ប្រយុទ្ធ​​គ្នា​នេះ​ឱ្យ​មាន​ទំហំ​ធំ​ជាង​​កាល​ពី​២​ថ្ងៃ​មុន​ទៅ​ ទៀត។ ​ការ​​​ស្លាប់​​ និង​របួស​នៅ​មិន​ទាន់​មាន​របាយ​ការណ៍​​ទេ ​ព្រោះ​ថា ស្បៃ​រាត្រី​បាន​ទំលាក់​មក​គ្រប​​ដណ្តប់​​លើ​សមរ​ភូមិន្ទ​ទៅ​ហើយមើល​អ្វី​ មិន​ឃើញ​ទេ ​គឺ​ឃើញ​តែ​គ្រាប់​​កាំភ្លើង​​​ក្រហម​ច្រាល​រត់​​ឆ្វាច​កាត់​លំហ​អាកាស​​ពី​ ខ្សែ​​ត្រៀម​​ម្ខាង​ទៅ​​ខ្សែ​ត្រៀម​​ម្ខាង​​ទៀត​ប៉ុណ្ណោះ ។

មជ្ឈ​ ជាតិ-អន្តរ​​ជាតិ​ដែល​កំពុង​តាម​ដាន​​ស្ថាន​ការណ៍​តាន​តឹង​ និង​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​សំដែង​​ការ​​ព្រួយ​បារម្ភ​ពី​ការ​​ខូចខាត​ ប្រាសាទ​ព្រះវិហារ​​របស់​កម្ពុជា​ដែល​សៀម​​ប៉ុន​ប៉ង​​​លេប​ត្របាក់ និង​យល់​ឃើញ​ថា ​ការ​បញ្ឆេះ​ឱ្យ​ផ្ទុះ​អាវុធ​​របស់​ទាហាន​សៀម​​នេះ​គឺ​ជា​មហិច្ឆតា​ ចង់បំផ្លិច​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​តែ​ម្តង៕

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde